កម្មវិធី “សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ”

ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២

សេចក្ដីផ្ដើម

កម្មវិធី “សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ” ជាកម្មវិធីមួយគ្រោងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ៥ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤ ល្ងាច នៅសួនច្បារខាងមុខព្រះបរមរាជវាំង និងសួនច្បារព្រះរាជបណ្ដាំ (ជាប់របងអតីតសណ្ឋាគាររណសិរ្ស) ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ៖

  • គម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
  • បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោលពេញដោយ អត្ថន័យទូន្មានដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានធ្លាក់លើផ្ទាំងសិលានៅសួនច្បារ ព្រះរាជបណ្ដាំ។
  • រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹកសោក ស្ដាយរកអ្វីប្រៀបផ្ទឹមពុំបាន ជាមួយនឹងសេចក្ដីអំណរព្រះរាជគុណជាអនេកកប្បការគ្មាន ថ្ងៃបំភ្លេចបាន។

មាតិកានៃកម្មវិធី

ម៉ោងកម្មវិធី
១៦:០០ប្រតិភូយុវជនអញ្ជើញដល់
១៦:៣០ឧបាសក ឧបាសិកា អញ្ជើញដល់
១៧:០០ថ្នាក់ដឹកនាំ យាង និងអញ្ជើញដល់
១៧:៣០គណៈសង្ឃនាយក និងព្រះសង្ឃ យាងនិងនិមន្តដល់
១៨:០០ចាប់ផ្ដើមកម្មវិធី ៖
• ថ្វាយគ្រឿងសក្ការៈ
• ពិធីនមសក្កាសមាទានសីល
• និមន្តព្រះធម្មកថិកសម្ដែងធម្មទេសនា
• យាង និងនិមន្ត ចម្រើនសមាធិ រយៈពេល ២០នាទី
• ពិធីឧទ្ទិសមហាកុសល និងផ្សាយមេត្តាធម៌

ថ្ងៃសៅរ៍ ៥ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤ ល្ងាច នៅសួនច្បារខាងមុខព្រះបរមរាជវាំង និងសួនច្បារព្រះរាជបណ្ដាំ (ជាប់របងអតីតសណ្ឋាគាររណសិរ្ស)។

ចុះឈ្មោះឥឡូវ​នេះ ៖​

ព័ត៌មានបន្ថែម

០៦១ ៥១៤ ៤៤៤ (លោក សុខ បញ្ញាសិទ្ធិ)
០៩២ ១០៥ ៤៥២ (កញ្ញា លឹម ឈុនហ័រ)

Copyright 2022. All Right Reserved.

Powered by AsurRaa